WELCOME TO CCA Cosmetics Of Consultant Association

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា​ ព្រះមហាក្សត្រ

លក្ខន្តិកៈ

Cosmetics of Consultant Association

C.C.A

ជំពូកទី១

អំពីគោលបំណង និងបេសកម្ម

ប្រការ១៖ គោលបំណង

            សមាគមអ្នកប្រឹក្សាយោបលគ្រឿងសម្អាងមានគោលបំពណងដូចខាងក្រោម៖

            -ចូលរួមសហការជាមួយអជ្ញាធរ  ស្ថាប័នពាក់ព័ន្ធ លើកកម្ពស់ និងទប់ស្កាត់គ្រឿងសម្អាងក្លែងក្លាយដែលកំពុងបំផ្លាញសុខភាពអ្នកប្រើប្រាស។

            -គាំទ្រដល់ផលិតផល ដែលនាំចូលដោយមានការចុះបញ្ជីត្រឹមត្រូវ និងទទួលស្គាល់ដោយមន្ទីពាក់ព័ន្ធរបស់កម្ពុជា។

            -រកទីផ្សា កន្លែងតាំងពិព័រណ៌ និងបង្កើតទីផ្សារ សម្រាប់ដាក់តាំងលក់ផលិតផលគ្រឿងសម្អាងក្នុងស្រុក និងក្រៅស្រុក។

            -ជួយគាំពារ និងលើកកម្ពស់ដល់អាជីវករដែលជាម្ចាស់ផលិតផលគ្រឿងសម្អាងក្មុងស្រុកឲ្យមានការទទួលស្គាល់ជាផ្លូវការពីក្រស្ថាប័នពាក់ព័ន្ធ ដែលជាសក្ដានុពល ឆ្ពោះទៅរកការប្រកួតប្រជែងផលិតផលិតផលគ្រឿងសម្អាងកម្ពុជានៅលើទីផ្សា។

ប្រការ២៖ បេសកម្ម

            -គាំទ្រការខ្សែរសង្វាក់ផលិតផលិតផលគ្រឿងសម្អាងក្នុងស្រុក ដែលមានការទទួលស្គាល់ពូមន្ទីពិសោធន៍ជាតិ។ លើការផលិតតាមបច្ចេកទេសឲ្យបានត្រឹមត្រូវតាមស្ដាងដាក្រសួងពាក់ព័ន្ធ។

            -លើកស្ទួននូវផលិតផលក្នុងស្រុកចំពោះម្ចាស់កម្មសិទ្ធករ ដែលបានចុះបញ្ជីការទទួលស្គាល់គ្រប់ស្ថាប័នពាក់ព័ន្ធ ក្នុងការស្វែងរកទីផ្សារ ជៀសវាងការផលិត ឬវេចខ្ចប់ផលិតផលគ្រឿងសម្អាងក្លែងក្លាយ។

            -ផ្ដល់​ការប្រឹក្សាផ្លូវច្បាប់ ដោះស្រាយវិវាទដែលជាហានិភ័យរវាងម្ចាស់អាជីវកម្មគ្រឿងសម្អាងស្របច្បាប់នៅកម្ពុជា។

By:Admin | Date: 23-09-2015 [22]